ខេត្តបន្ទាយមានជ័យ÷ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជេីញអធិបតីផ្សព្វផ្សាយច្បាប់ អនុក្រិត្យស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងៗ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ចើញចូលរួមពីមេបញ្ជាការ គ្រប់បណ្តាកងឯកភាពចំណុះកងពល។
លោកឧត្តមេបញ្ជាការបានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពកំពុងឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ២០កុម្ភៈ ចូលក្នុងសហគមន៍ នៅតែបន្តរកឃើញជាបន្តបន្ទាប់ ដើម្បីរក្សាបាននូវសុវត្ថិភាព ក្នុងទីតាំងតាមបណ្តាអង្គភាពចំណុះ ដោយត្រួតពិនិត្យ អោយបានច្បាស់លាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល រាល់ការចេញចូលក្នុងទីតាំងទាំងគ្រួសារ និងកងទ័ព។
ក្រៅពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល គ្រប់បណ្តាកងឯកភាពត្រូវអប់រំផ្សាយ អោយបានដល់យោធិនគ្រប់រូប និងគ្រួសារយោធិន អំពីច្បាប់ និងអនុក្រិត្យស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ។
ក្នុងឱកាសនោះដែរក្រុមការងារ បានអាន និងពន្យល់អំពីច្បាប់ អនុក្រិត្យ ដល់មេបញ្ជាការ និងគ្រូបង្គោល ដល់គ្រប់បណ្តាកងឯកភាព ដើម្បីយកទៅផ្សព្វផ្សាយបន្ត៕
ដោយ៖ សូរិយា