កម្លាំងទាហានមីយ៉ាន់ម៉ាចាប់ផ្តើម វាយប្រហារតាមដែនអាកាសធ្វើឱ្យ ពលរដ្ឋជាង៣ពាន់នាក់រត់ភៀសខ្លួនទៅថៃ

ចែករំលែក៖

មានពលរដ្ឋប្រមាណ៣ពាន់នាក់បានរត់ពីរដ្ឋការ៉ែន ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី ២៨ខែមីនា ក្រោយការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានមីយ៉ាន់ម៉ាទៅលើក្រុមប្រដាប់អាវុធ ជនជាតិភាគតិច។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានដកស្រង់សម្តីស្ត្រីជនជាតិការ៉ែនមួយរូបដែលបានលើកឡើងថា កម្លាំងទាហានមីយ៉ាន់ម៉ា បានបើកការវាយប្រហារទៅលើតំបន់ចំនួន៥ ស្ថិតនៅក្នុងស្រុក Mutraw ជាប់ព្រំដែនថៃ ធ្វើឱ្យពលរដ្ឋប្រមាណជាង៣ពាន់នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ។
បណ្តាញព័ត៌មាន PSB បានឱ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ាជាង ៣ពាន់នាក់បានទៅដល់ខេត្តMae Hong Son ប្រទេសថៃ។ នៅពេលនេះមន្ត្រីថៃមិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ ។
ការវាយប្រហារតាមដែនអាកាស បណ្តាលឲ្យទាហានរបស់សម្ពន្ធមិត្តជាតិការ៉ែន(KNU)២នាក់ស្លាប់ ។ យន្តហោះចម្បាំងមីយ៉ាន់ម៉ា បានវាយប្រហារទៅលើភូមិមួយជាប់ព្រំដែនថៃដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិច។ កម្លាំងទាហាន KNU ដែលគ្រប់គ្រងតំបន់ភាគអាគ្នេយ៍ប្រទេសថៃ បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានវាយប្រហារទៅលើកងពលលេខ៥របស់KNU នៅវេលាម៉ោង២០ថ្ងៃទី២៨ខែមីនា។
សូមបញ្ជាក់ថា កម្លាំងទាហានក្រុមជនជាតិភាគតិច KNU បានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលនៅឆ្នាំ២០១៥ ហើយការវាយប្រហារនេះបានបំពានបទឈប់បាញ់។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print