ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំ ២00 លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសប្រកាសដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារ អាជីវកម្ម (Business Recovery Guarantee Scheme, BRGS)” របស់សាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃនេះ។ BRGS មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ , ខ្នាតតូចនិងមធ្យម , និងអាជីវកម្មខ្នាតធំ ក្នុងការ ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថាធិហិរញ្ញវត្តចូលរួម (FFIs) សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ, និងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបាន សម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្រៀងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ PFIs ដើម្បីគាំទ្រដល់អាជីវកម្មដែលមាខលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។
កញ្ចប់ដំបូងនៃ BRGS នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី PFIs របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាសុី ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ កាណាឌីយ៉ា ធនាគារហ្វីលីព , និងធនាគារព្រីនស៍។ គម្រោងធានាឥណទាននេះនឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជា PFIs របស់សាជីវកម្មធានាឥណទាន កម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០ % ដល់ ៨០ % នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បញ្ជាក់ថាការដាក់ឱ្យដំណើរការ BRGS របស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្ម ដែលគ្រោងស្នើសុំឥណទានពី PFIs ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីង-១៩នេះ។ គម្រោងនេះ នឹងចូលរួមគាំទ្រដល់ គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល និងស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។ លោកស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជាតាមរយៈការចូលរួមជា PFIs និងពង្រឹងអភិបាលកិច្ចឥណទាន ។
អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិកម្ពុជា កាន់កាប់ភាគហ៊ុនលើសពី ៥0%) អាចទទួលបានការធានា ឥណទានពីសាជីវកម្មធានាឥណទានកម្ពុជាតាមរយៈPFIs ខាងលើ ឬអាចចូលគេហទំព័រ www.cccc.com.kh របស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្ម ធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ អាជីវកម្ម តាមរយៈ BRGS1៕
ដោយ, សិលា