ប្រយ័ត្នផងបងប្អូន ! តេលា​ ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន មានអ្នកវិជ្ជមានកូវីដ-១៩ ចូលទៅទីនោះ !

ចែករំលែក៖

ភ្នំពេញ ; សូមមេត្តាប្រុងប្រយ័ត្នផងបងប្អូន ! តេលា​ ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន មានអ្នកវិជ្ជមានកូវីដ-១៩ ចូលទៅទីនោះ ! នេះបើយោងតាម សេចក្តីជូនដំណឹង របស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្មាំ២០២១។


អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដដែលធ្លាប់បានចូលទៅហាងលក់ទំនិញ នៅ ហាងតេលា​ ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ខណ្ឌចំការមន គឺមាន អ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ម៉ោង ២០៖១៧។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print