ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានយកកូនកាំបិតដេញចាក់យុវជនមួយក្រុមដែលបន្លំខ្លួនជាសមត្ថកិច្ច បម្រុងនិងធ្វេីសកម្មភាពប្លន់យកលុយពីជនជាតិចិនរូបនេះ ទេីបបង្កការផ្អើលពេញមាត់ទន្លេ ភ្លាមៗកម្លាំងនគរបាលខណ្ឌដូនពេញ ចុះទៅអន្តរគមន៍ទាន់ពេល។ ប៉ុន្តែក្រុមយុវជនមួយក្រុមដែលបន្លំខ្លួនជាសមត្ថកិច្ចនេះ រត់េចខ្លួនបាត់អស់។
ករណីខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បេីតាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដំបូងមានក្រុមក្មេងស្ទាវបន្លំខ្លួនជាសមត្ថកិច្ច បម្រុងនឹងប្លន់យកលុយពីជនជាតិចិន តែជនជាតិចិនក៏ទៅយកកាំបិតចុងស្រួចដេញចាក់ ទេីបពួកគេរត់គេចខ្លួនបាត់អស់។
ប្រភពដដែល បន្តថា មួយសន្ទុះក្រោយមក ស្រាប់តែមានយុវជនម្នាក់ផ្សេងទៀត ដែលមានដំបងរលាស់ បានជិះម៉ូតដេញតាមជនជាតិចិន ខណៈដេញតាមបុរសជនជាតិចិននោះ ស្មានជាគ្នារបស់ក្រុមក្មេងស្ទាវ ក៏ដេញចាក់ទៀត ធ្វើឲ្យយុវជនម្នាក់នោះ រេចង្កូតទៅបុករថយន្តមួយគ្រឿងបង្កការភ្ញាក់ផ្អេីលតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះឃាត់ខ្លួនអ្នកទាំងពីរ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត៕ដោយ៖សហការី