រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឈឿន ប៉ុណ្ណារ័ត្ន លើកទឹកចិត្ត ប្អូនប្រុសទី៤​ វេជ្ជបណ្ឌិត​ ឈឿន​ ប៊ុណ្ណារិទ្ធិ​ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ​ ជួយសង្គ្រោះអ្នកជំងឺ​កូវីដ​-១៩​

ចែករំលែក៖

ខេត្តកណ្ដាល, នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានបង្ហោះលើ facebookផ្លូវការរបស់លោក លើកទឹកចិត្ត ប្អូនប្រុសទី៤​ វេជ្ជបណ្ឌិត​ ឈឿន​ ប៊ុណ្ណារិទ្ធិ​ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ​ ជួយសង្គ្រោះអ្នកជំងឺ​កូវីដ​-១៩​ ។

លោកថ្លែងថា, ប្អូនប្រុសទី៤​ វេជ្ជបណ្ឌិត​ ឈឿន​ ប៊ុណ្ណារិទ្ធិ​ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ​ ជួយសង្គ្រោះអ្នកជំងឺ​កូវីដ​-១៩​ ស្រុកកោះធំ​ ខេត្តកណ្តាល។

លោករដ្ឋលេខាធិការបន្តថា, រូបគាត់​ និងបងប្អូនក្រុមគ្រូពេទ្យដទៃទៀត​ ទោះបីហត់នឿយ​ និងដែលប្រឹងជំនះរាល់ការលំបាក​ ប៉ុន្តែ​មិនត្អូញត្អែរនោះឡេីយ​ ត្បិត​ជាភារកិច្ច​ និងបំណងសង្គ្រោះអាយុជីវិតប្រជាជន​ អោយរួចផុតពីជំងឺដ៏សាហាវនេះ។

ពួកគាត់​ ក៏មានក្រុមគ្រួសារ​ ដែលកំពុងបារម្ភ​ ហេីយពួកគាត់​ នឹងអាចឆាប់បានមកជុំគ្រួសារវិញ​ ដរាបណា​ បងប្អូនប្រជាជនគ្រប់រូប​ រួមគ្នាគោរព​ និងអនុវត្តតាមវិធានការសុខាភិបាល​ ប្រឆាំង​ទប់ស្កាត់ការបន្តរីករាលដាល​ ជំងឺ​ កូវីដ-១៩។

សូមជូនពរបងប្អូនក្រុមគ្រូពេទ្យទាំងអស់​ មានសុខភាពល្អ​ និងទទួលបានជោគជ័យ​ ក្នុងបេសកកម្ម​ 🙏🙏🙏

ដោយក្តីគោរពស្រឡាញ់​ ❤️️៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print