ភ្នំពេញ, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ឌិត សុវណ្ណារិទ្ធ ដែលបានបង្កេីតគណនីហ្វសបុកក្លែងក្លាយឈ្មោះ ទទក-TVK2 ដោយបានប្រេីប្រាស់ឡូហ្កូ និងឈ្មោះទូរទស្សន៍ជាតិនៃកម្ពុជា ហើយបានយកទៅផ្សព្វផ្សាយព័ត៌មានមិនពិតនោះ បានចូលខ្លួនមកទទួលកំហុស ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ: នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
ដដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកោះហៅឈ្មោះ ឌិត សុវណ្ណរិទ្ធ ដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងការបង្កេីតគណនីយហ្វេសបុកក្លែងក្លាយរបស់ ទទក ។ បុគ្គលរូបនេះបានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វេី ដោយបានធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:ផងដែរ។
ដេីម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំតទៅទៀតសមត្ថកិច្ចជំនាញបានធ្វេីការលុបគណនីក្លែងក្លាយនេះចោលហេីយ។
សូមបញ្ជាក់ថា, កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយ បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញូង ធ្វើឱ្យសាធារណជនភ័ន្តច្រឡំថាជាការ ផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក TVK2 នេះ ៕
ដោយ, សុខ ខេមរា