យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print