ភ្នំពេញ, អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានរំឮកហើយ រំឮកទៀត ! បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចជា៖
✅ គ្រុនក្ដៅ កំដៅយ៉ាងតិច ៣៧.៥អង្សាសេ
✅ ក្អក កណ្ដាស់
✅ ហៀរសំបោរ
✅ ឈឺបំពង់ក
✅ ហត់ ឬពិបាកដកដង្ហើម
សូមទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
ចាប់ពីម៉ោង ៨៖៣០នាទី ដល់ ១២៖០០នាទី និង ២៖០០នាទី ដល់ ៥៖០០នាទី ៕
...
ដោយ, សិលា