ស្លាប់ហើយនោះ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានគាំងបេះដូងស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា, ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ហើយបានសារភាពថា ខ្លួនពិតជាបានរាយខ្សែភ្លើងឆក់ប្រពន្ធខ្លួនឯងមែន។
ក្រោយពេលសារភាពរួច នៅវេលាម៉ោង៨និ៤៥នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យក៏មានអាការៈថប់ៗដង្ហើម ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តរួចក៏បានស្លាប់តែម្តង សង្ស័យគាំងបេះដូង។
លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលកន្លងមក កម្លាំងសមត្ថកិច្ចធ្លាប់ហៅមកណែនាំនិងធ្វើការអប់រំរួចមកហើយនៅអធិការដ្ឋានដើម្បីបញ្ចប់សកម្មភាព។ ក្រោយឆក់ប្រពន្ធស្លាប់និងគាំងបេះដូងស្លាប់ បានបន្សល់ទុកកូនស្រីចំនួន២នាក់។
សូមបងប្អូនទាំងអស់គ្នា ! ជៀសឲ្យផុតពីគ្រឿងញៀន សារធាតុញៀននេះបានបំផ្លាញជីវិតមនុស្ស ធ្វើឱ្យមនុស្សបាត់បង់សុភមង្គល លែងដឹងខុសត្រូវ ប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម ឈានដល់ការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ជាក់ស្ដែងបុរសជាប្ដី បានរាយខ្សែភ្លើងឆក់ប្រពន្ធ បណ្ដាលឲ្យស្លាប់ រួចខ្លួនជាប់គាំងបេះដូងស្លាប់តាមក្រោយ បន្សល់ទុកកូនឱ្យនៅកំព្រា រស់នៅក្នុងលោកយើងនេះ៕
ដោយ, សិលា