ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចេញដំណើរទៅកាន់ខេត្តគោលដៅតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចេញដំណើរទៅកាន់ខេត្តគោលដៅតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដើម្បីចូលរួមក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលដៅរួមគ្នាប្រឆាំងជំងឺកូវដី១៩ ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងបទពិសោធន៍ការងារ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កន្លងមក ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋឥតគិតថ្លៃក្នុងមូលដ្ឋានផ្ទាល់ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសរុបចំនួន១២០ រូប ត្រូវបានឧទ្ទេសនាមដោយគ.វ.ក-១៩ ដោយបែបចែកទីតាំងឈរជើងក្នុងខេត្តចំនួន៣ រួមមានខេត្តពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ។

ក្នុងដំណាក់កាលដ៏ចាំបាច់នេះ កម្លាំងជំនាញទាំងអស់ស្ថិតក្រោមដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី មិនថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមផ្ទាល់ ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្តស.យ.យ.ក. បាន និងកំពុងចូលរួមបំពេញការងារប្រកបដោយការយកចិត្ត ទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ក្នុងការបម្រើកិច្ចការងារចាក់វ៉ាក់កូវីដ១៩ ក្នុងកម្រិតទូលំទូលាយទូទាំងប្រទេសនេះ ដែលជាបេសកកម្មដ៏មានសារៈសំខាន់ ក៏ដូចជាការងារផ្សេងៗដែលបម្រើប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print