ប្រទះឃើញបុរសចំណាស់ម្នាក់ស្លាប់កណ្ដាលវាលស្រែផ្អើលអ្នកភូមិសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីខណៈប្រទះឃើញបុរសចំណាស់ម្នាក់ស្លាប់កណ្តាលវាលស្រែនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យដោយក្រុមគ្រួសារអះអាងថាគាត់មានជំងឺលើសឈាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបុរសខាងលើមានឈ្មោះ ហែម សាវ៉ុន  អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសនេះបានផឹកស្រាស្រវឹងហើយក៏បានដើរទៅវាលស្រែខាងក្រោយផ្ទះម្នាក់ឯងខណៈអ្នកភូមិមិនបានចាប់អារម្មណ៍នោះទេក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីខណៈប្រទះឃើញបុរសចំណាស់ម្នាក់ដេកស្លាប់កណ្តាលវាលស្រែតែម្ដង។

បើតាមសមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យក្រោយពីពិនិត្យសពរួចសន្និដ្ឋានថាពិតជាស្លាប់ដោយសារខ្យល់គរខណៈផឹកស្រាស្រវឹងជាប្រចាំមិនសូវហូបបាយនិងមានជំងឺលើសឈាម។

ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

 

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print