នាយឧត្តមសេនីយ៍ សៅ សុខា ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា “វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព”

ចែករំលែក៖

ភ្នំពេញ៖ នៅវេលា០៩និង០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា “វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន អស់លោក លោកស្រី អ្នកនាងកញ្ញា ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត។ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីអបអរសាទរនេះ ជារៀងរាល់ឆ្នាំ ដែលចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្រនារីនៅលើសកលលោក ក៏ដូចជានារីនៅទូទាំងប្រទេសកម្ពុជា ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រីនិងកុមារី ៕ សុខ ខេមរា

image image image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print