ខេត្តបន្ទាយមានជ័យៈ កាលពីវេលាម៉ោង១៥:៣០នាទី រសៀលថ្ងៃទី០៥ខែមិនាឆ្នាំ២០១៦ មានករណីផ្ទុះមីនមួយបានកើតឡើងនៅចំណុចបង្គោលឡាក់២៧/.២៨ ស្ថិតក្នុងភូមិដងរែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ដឹកយកទៅសង្រ្គោះនៅមន្ទី់រពេទ្យភ្លាមៗផងដែរ ។
អ្នកជិតខាងបានអោយដឹងថាៈ មុនពេលកើតហេតុ ជនរងគ្រោះបានដើរដាក់អន្ទាក់សត្វក៏បានជាន់មីនបង្កអោយផ្ទុះ រងរបួសដាច់ប្រអប់ជើងឆ្វេង ដោយប្រភេទមីនK58 ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះមានឈ្មោះ រៀម សូ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សុខ ខេមរា



