ខេត្តកណ្ដាលៈ មានករណីអំពើហឹង្សាមួយបានកើតឡើងបង្កដោយក្រុមក្មេងទំនើងប្រើដំុថ្មគប់និងវាយ ទៅលើសមត្ថកិច្ចបណ្តាលអោយរងរបួស កាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ឋិតនៅ ចំណុចកន្លែងតាំងពិព័ណរផលិតផលថៃក្នុងបរិវេនអនុវិទ្យាល័យគគីរ ភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ជនរងគ្រោះឈ្មោះ គឹម ចាន់ដារ៉ាភេទប្រុស អាយុ
៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្រុក មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ដោយឡែក
ជនសង្ស័យចំនួន២ក្រុមមានគ្នា៤នាក់ភេទប្រុស ៖
ក្រុមទី១មានឈ្មោះ ឈិន សុីលីនភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់(ឃាត់ខ្លួន) និងឈ្មោះទុយ ភារម្យភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងធ្វើម៉ាប(ឃាត់ខ្លួន) ។
អ្នកទាំងពីរមានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្ដកណ្ដាល ។ ចំណែកក្រុមទី២មានឈ្មោះ ចក់ សិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ (ឃាត់ខ្លួន) និង
ឈ្មោះគីម ហួងទី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀនភាសាចិន (ឃាត់ខ្លួន)។ អ្នកទាំងពីរមានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
អំពើហឹង្សានេះកើតឡើងដោយមូលហេតុ ទំនាស់គ្នាក្នុងពិធីរាំធុងបាស់ ពេលនោះកំលាំងនគរបាលការពារបានចូលទៅឃាត់ដើ
ម្បីបំបែកគ្នា ស្រាប់តែបក្ខពួកក្រុមជនសង្ស័យទាំងពីរក្រុមបានគុបដំុថ្មមកលើកំលាំងសមត្ថកិច្ចយើងបណ្ដាលអោយលោកអនុសេនីយ៍ទោ គឹម ចាន់ដារ៉ា នាយរងផ្នែកពិនិត្យហេតុ រងរបួសបែកក្បាលដេរចំនួន៦ថ្នេរ ភ្លាមនោះកំលាំងសមត្ថកិច្ចប៉ុស្តិបានឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ខាងលើនិងវត្ថុតាង ដំុថ្មចំនួន៦ដំុមកប៉ុសិ័្តដើម្បីសួរនាំនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តតាមនីតិវិធី ។ សុខ ខេមរា





