ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញរូបភាពសម្លាប់ដៃគូដែលលេងអុកជាមួយសម្តេចកាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ខ្ញុំខានលេងអុកប្រមាណជាងមួយឆ្នាំហើយ ដោយអត់ពេល។ ល្ងាចថ្ងៃសុក្របន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីពេលព្រឹក ពេលល្ងាច ខ្ញុំខិតខំសំរេចកិច្ចការដែលនៅសេសសល់ រាប់ទាំងឯកសារទៅសម្ពោធភូមិកុមារSOS នៅខេត្ត កំពតផង។ ខ្ញុំឆ្លៀតពេលហៅដៃគូកំហូចរបស់ខ្ញុំមកលេងអុក។ និកស្មានថាដៃគូខ្ញុំទៅរៀនសូត្របានល្បិចថ្មីៗមកសម្លាប់ខ្ញុំ មិននឹកស្មានថាដៃគូខ្ញុំខូចលើសដើមចេះលួច ចេះដណ្តើមយកកូនពេលខ្ញុំស៊ី ចេះរាប់បន្លំពេលខ្ញុំដេញដើម្បីយកស្មើ។ល។
ថ្ងៃនេះវាយកូនគោលជាមួយមនុស្សខូចនេះទៀត បង្ហោះFacebook កុំឱ្យគាត់ឃើញ។ ប្រសិនបងប្អូនលេងអុកវាមានប្រយោជនន៌ជាងទៅលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ ហើយវាបែកប្រាជ្ញានិងជួយអភិរក្សល្បែងអុកខ្មែផងដែ តែកុំលេងលើសពី ២ម៉ោង ដែលនាំឱ្យមានបញ្ហាសុខភាពទៅវិញនិងប្រយ័ត្នប្រពន្ទស្លត្រីអុកឱ្យទទួលទាន។ ខ្ញុំចេះលេងអុកតាំងពីអាយុ១៤ឆ្នាំពេលនៅវត្តជាមួយព្រះសង្ឃគឺរយះពេល៥០ឆ្នាំមកហើយ តែមិនក្លាយទៅជាអ្នកពូកែខាងល្បែងអុកបានដែរ។
សុំមើលរូបភាពដែលខ្ញុំសម្លាប់ដៃគូខ្ញុំពេលលេងពីល្ងាចថ្ងៃសុក្រ» ៕សុខ ខេមរា













