ភ្នំពេញៈករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង២១:០០នាទីនៅថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៦ត្រង់ចំណុចមុខ វត្ត ព្រែកព្នៅផ្លូវជាតិលេខ៥ភូមិកណ្តាល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ រវាងរថយន្តក្រុមហ៊ុនដឹកជញ្ជូនកាពីតូល ម៉ាក ហីុយ៉ាន់ដាយ ពណ៍ ក្រហម ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B ២១៩៤ បើកបរទិសដៅពីជើងទៅត្បូង បានបុកជាមួយ ម៉ូតូម៉ាក ហុងដា វ៉េវ ពណ៍ ខ្មៅ ពាក់ស្លាកលេខ. ឍ ៩៧០៧ ភព១.បើក ទិលដៅពីត្បូងទៅ ជើង មានគ្នា ពីរ នាក់ ដោយ អ្នកបើកម៉ូតូ ឈ្មោះ កុក ហាក់ថាន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ ( ស្លាប់នៅកន្លែងកើតហេតុ ) ។ ដោយឡែក អ្នកជិះពីក្រោយ ឈ្មោះ កុក ហាក់ហៀង ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅដូចអ្នកបើកម៉ូតូ ( រងរបួសស្រាល ) ។ ចំណែកឯអ្នកបើកបររថយន្តបាន រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុនឹងបានសមត្ថកិច្ច ឃាត់ខ្លួនម្នាក់ឈ្មោះនួន ផានិត ភេទប្រុសអាយុ ៤៩ឆ្នាំ ជាតិខ្មែត្រូវជា (ព្រូឡាន) មានទីលំនៅភូមិពង្រ ឃំុពង្រ ស្រុកប៉ារាយ ខេត្តកំពង់ធំ៕ បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសាយកទៅធ្វើបុណ្យ។ ចំនែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ។សុខ ខេមរា




