កម្មវិធីមេរោគជាច្រើនត្រូវបានរកឃើញនៅក្នុងកម្មវិធី AppGallery របស់ទូរសព្ទ Huawei

ចែករំលែក៖

ភ្នំពេញ, អង្គភាពនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុនបង្កើតកម្មវិធីការពារមេរោគរបស់ប្រទេសរុស្ស៊ីបានផ្សព្វផ្សាយថា ពួកគេបានរកឃើញកម្មវិធីដែលមានមេរោគចំនួន ១០ ដែលបានដាក់ឱ្យទាញយកនៅក្នុងកម្មវិធី AppGallery របស់ក្រុមហ៊ុន Huawei។ សម្រាប់លោកអ្នកដែលមិនដែលបានប្រើកម្មវិធី AppGallery នោះ វាគឺជាកន្លែងដែលអ្នកប្រើប្រាស់អាចចូលទៅទាញយកកម្មវិធីសម្រាប់ប្រើជាមួយទូរសព្ទ Huawei ដែលកម្មវិធីនេះគឺវាដូចគ្នាទៅនឹងកម្មវិធី App Store សម្រាប់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple។

ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា កម្មវិធីទាំងនោះបានក្លែងបន្លំធ្វើជាកម្មវិធីសម្រាប់ប្រើមុខងារមួយចំនួនមានដូចជា ថតរូប, បើកកម្មវិធី, ផ្ញើសារ ឬកម្មវិធីសម្រាប់លេងហ្គេមមួយចំនួនទៀត ប៉ុន្តែកម្មវិធីទាំងនោះមានបង្កប់មកជាមួយនូវមេរោគសម្រាប់បើកគេហទំព័រផ្សេងៗ និងពេលខ្លះទៀតនោះ វានឹងចុះឈ្មោះដើម្បីប្រើសេវាកម្មមួយចំនួនទៀតដែលតម្រូវឱ្យមានការបង់ប្រាក់ដោយស្វ័យប្រវត្តិ។

ទោះបីជាកម្មវិធីទាំង ១០ នេះត្រូវបានលុបចេញពីកម្មវិធី AppGallery ហើយនោះក្ដី ក៏ប៉ុន្តែវាមិនត្រូវបានលុបចេញពីទូរសព្ទរបស់អ្នកប្រើប្រាស់នោះទេ។ ដូច្នេះប្រសិនបើលោកអ្នកកំពុងតែប្រើទូរសព្ទ Huawei ហើយបានទាញយកកម្មវិធីដូចដែលបានបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះលោកអ្នកគួរតែលុបវាចោលជាបន្ទាន់ដើម្បី ចៀសវាងពីការវាយប្រហារណាមួយនោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print