ភ្នំពេញ, នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គម្រិតហានិភ័យ )មានអ្នកជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវា និងបុគ្គលិកនៅ ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គម្រិតហានិភ័យ )
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១១៖៣៩ នាទី – ចេញម៉ោង១២៖១១)។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!
ដោយ, សិលា