ភ្នំពេញ, ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ៖
1. ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ
2. ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាត យ៉ាងតិច ២ម៉ែត្រ
3. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ និងពិសាទឹកឱ្យបានច្រើន
4. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ ឱ្យបានទៀងទាត់
5. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណ
6. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
7. ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ
8. វេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក៕