ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសស សាខារង អូឡាំងពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត)មានអ្នកជំងឺកូវីដ១៩ ធ្វើការនៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ, ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសស សាខារង អូឡាំងពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត)មានអ្នកជំងឺកូវីដ១៩ ធ្វើការនៅទីតាំងនោះ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានបានទៅប្រើសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិក

ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសស សាខារង អូឡាំងពិក​ (Mega International Commercial Bank) ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៨បេ, ផ្លូវ២១៧​ (ព្រះមុន្នីរ៉េត) ។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ធ្វើការនៅទីតាំងខាងលើ

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print