រដ្ឋបាលខេត្តព្រៃវែង ណែនាំពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការជួបជុំរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង, រដ្ឋបាលខេត្តព្រៃវង ចេញសេចក្ដីណែនាំ ស្តីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នៅក្នុងភូមិសាស្ត្រខេត្តព្រៃវង។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” និងក្នុងគោលបំណង ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើ ការណែនាំនូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

១. ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ-ស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
២. គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ ទីតាំង អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្ត ត្រូវផ្អាកជាបណ្ដោះ អាសន្ននូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ។

៣. ប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗ ខ្លួនក្នុងគ្រួសារនីមួយៗ។ ចំពោះការជួបជុំប្រមូលផ្ដុំគ្នាច្រើន ពីផ្ទះមួយ ទៅ ផ្ទះមួយ ការពិសារគ្រឿងស្រវឹង និងការចាក់បាសរាំកម្សាន្តតាមផ្ទះត្រូវហាមឃាត់ជាដាច់ខាត។

៤. ស្នងការដ្ឋាននគរបាលខេត្ត បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវធ្វើការណែនាំ ហាមឃាត់ និងទប់ស្កាត់ការជួបជុំ លក់ដូរ និងការពិសារគ្រឿងស្រវឹង គ្រប់ប្រភេទ។

៥. គ្រប់ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត អាជីវករ អ្នកលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និង បងប្អូនប្រជាពលរដ្ឋដែលមិនអនុវត្តតាមការណែនាំខាងលើ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្ដីណែនាំនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ម្ចាស់អាជីវកម្មគ្រប់ប្រភេទ អាជីករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តសេចក្ដីណែនាំខាងលើ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print