តំំំំណាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម យកសម្ភារសម្រាប់ស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក ចំនួន ៥០ សម្រាប់ និងម៉ាស់ចំនួន ២ ម៉ឺន ទៅប្រគល់ជូនលោកអភិបាលនៃគណៈអភិបាលស្រុក កំពុងសៀម ខេត្តកំពង់ចាម

ចែករំលែក៖

ដោយយោងតាម តម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលត្រូវចូលធ្វើចត្តាឡីស័ក ទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភះនៃការរីករាលដាលមេរោគកូវិដ ១៩ ដែលបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពុងសៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យលោក ចាន់ ហេង អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួង យកសម្ភារសម្រាប់ស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក ចំនួន ៥០ សម្រាប់ និងម៉ាស់ចំនួន ២ ម៉ឺន ទៅប្រគល់ជូនលោកអភិបាលនៃគណៈអភិបាលស្រុក កំពុងសៀម ខេត្តកំពង់ចាម ។ សម្ភារ ទាំងនេះរួមមាន៖
១. ប៉ៅអុី ចំនួន ៥០ សម្រាប់
២. មុង ចំនួន ៥០
៣. ភួយ ចំនួន ៥០
៤. ខ្នើយ ចំនួន ៥០
៥. ម៉ាស ចំនួន ២០ ០០០ ម៉ាស់ និង
៦. ប្រេងម៉ាស៊ូត ចំនួន ១ ០០០ លីត្រ ។
សរុបជាថវិកា អស់ចំនួន ៣ ០៥០ ដុល្លារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print