យប់នេះ ! 👉✍️សំណេរលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន (សំរាប់បងប្អូនចាក់វ៉ាក់សាំងលើកទី២)

ចែករំលែក៖

ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានសំណេររៀបរាប់ពន្យល់ពី (សំរាប់បងប្អូនចាក់វ៉ាក់សាំងលើកទី២)។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំណេរថា, ខខ្ញុំសូមជម្រាបជូនលោក លលោកស្រី ទាំងអស់មេត្តាជ្រាបថា​, យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របសលសម្តេចតេជោនាយករដ្ឋមន្ត្រី​ ការងារចាក់វ៉ាក់សាំង​ គឺនៅតែដំណេីរការធម្មតា​ រិតតែសម្រុកធ្វេីទៀតផង​ ដោយមិនមានពន្យាពេល​ ឫផ្អាកនោះឡេីយ​ ទោះជាមានការបិទ​ ឫបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ​ ឫពីស្រុកមួយទៅស្រុកមួយ។ អ្នកដែលត្រូវចាក់លេីកទីពីរ​ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហេីយ​ ដោយប្រេីប្រាស់កាតចាក់វ៉ាក់សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន​ ឫសមត្ថកិច្ច​ ដេីម្បីបានមកចាក់វ៉ាក់សាំងលេីកទីពីរជាចាំបាច់។ រីឯ​ អ្នកដែលត្រូវចាក់លេីកទីមួយ​ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន​ ឃុំ-សង្កាត់​ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ​ ធ្វេីយ៉ាងណាឱ្យក្រុមគោលដៅកំណត់រួចហេីយនោះ​ ពួកគាត់បានទៅចាក់វ៉ាក់សាំងទៅតាមទីតាំងរៀងៗខ្លួន។
អ្នកដែលមិនត្រូវគោលដៅ​កំណត់របស់រាជរដ្ឋាភិបាល​ មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡេីយ​ ដោយរងចាំដល់វេនសឹមឱ្យទៅចាក់។ ជនបរទេស​ ដែលទទួលបានការអនុញ្ញាតឱ្យចាក់ហេីយនោះ​ ខ្ញុំស្នេីសុំក្រសួង​ការបរទេស ឫសាមីក្រសួង​ ដូចជាក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដែលមានទីប្រឹក្សា​ ឫសាមីអង្គការដែទទួលបានការណែនាំជាលិខិតពីក្រសួងករបរទេសរួចហេីយនោះ​ ហេីយដែលការស្នេីសុំចាក់ទទួលបានការអនុញ្ញាតរួចហេីយៗកំពុងតែដំណេីរការចាក់នៅមជ្ឈមណ្ឌលគាំពារមាតា​ និងទារកជារៀងរាល់ថ្ងៃនេះ​ ធ្វេីការបញ្ជាក់ជូនដោយមានលិខិតត្រឹមត្រូវជូនដល់អង្គការអន្តរជាតិ​ ឫសាមីទីប្រឹក្សាក្រសួង​ ដេីម្បីអាចធ្វេីដំណេីរទៅចាក់វ៉ាក់សាំងបាន។ ជនបរទេស​ ដែលមានកាតចាក់វ៉ាក់សាំងលេីកទីមួយរួចហេីយនោះ​ ត្រូវប្រេីកាតចាក់វ៉ាក់សាំងបង្ហាញសមត្ថកិច្ច​ ថាខ្លួនមានតម្រូវការទៅចាក់លេីកទីពីរជាចាំបាច់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា, ខខ្ញុំស្នេីសុំលោក លោកស្រីប្រធានអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌក្រសួង​ ឫរាជធានី-ខេត្ត​ សុំមេត្តាចាត់ចែងឱ្យមានប្រសិទ្ធិភាពខ្ពស់​ ដេីម្បីចៀសវាងនូវការខកខានរបស់បុគ្គលក្នុងការទៅទទួលយកវ៉ាក់សាំងទាំងលេីកទីមួយ​ និងលេីកទីពីរនេះ។ សូមលោកប្រធាន​ និងអនុប្រធានលេខាធិការដ្ឋាន​ គ.វ.ក-១៩​ ធ្វេីការសម្របសម្រួលបន្តទៀតជាមួយផ្នែកពាក់ព័ន្ធលេីកិច្ចការនេះ។
ខ្ញុំសូមអរគុណជាអនេកនូវរាល់ការយកចិត្តទុកដាក់ទាំងអស់លេីកិច្ចការដ៏សំខាន់នេះ។
សូមជូនពរឆ្នាំថ្មី​ សុខភាពល្អ​ ចៀសផុតការឆ្លងវីរុសកូវីដ-១៩​ ជូនលោក លោកស្រីទាំងអស់គ្នា​ និង​ ចូលឆ្នាំនៅផ្ទះ​!
សូមអរគុណ

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print