អគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នងនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នងបណ្ដាលឲ្យខូចខាតទាំងស្រុង កាលពីវេលាម៉ោង៧ និង៥៥នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល ។ ករណីគ្រោះអគ្គីភ័យនេះត្រូវបានគេដាក់ការសន្និដ្ឋានថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ។

លំនៅដ្ឋានដែលត្រូវបានអគ្គីភ័យឆាបឆេះមានទំហំ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី មានម្ចាស់ឈ្មោះប៉ិច គឹមសាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកធនាគារ ។ ក្រៅពីឆាបឆេះផ្ទះ១ខ្នងនេះក៏មានទ្រព្យសម្បត្ដិនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតរងការខូចខាតផងដែរ ។

សាក្សីនិយាយថា លំនៅដ្ឋានខាងលើនេះ រស់នៅតែ៣នាក់បងប្អូនប៉ុណ្ណោះហើយនៅមុនពេលកើតហេតុគេឃើញ៣នាក់បងប្អូនខាងលើនេះរៀបចំទៅរៀន រីឯបងប្រុសច្បងទៅធ្វើការដោយចាក់សោទ្វារផ្ទះទៀតផង ។ ពេលចេញទៅមិនបានប៉ុន្មានផងស្រាប់តែមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីតាំងផ្ទះខាងលើនេះ ដោយសារតែមិនមានអ្នកនៅផ្ទះផងបានធ្វើឲ្យអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងធ្វើឲ្យផ្ទះរងការខូចខាតទាំងស្រុងដួលរៀបដល់ដី ៕

IMG-20160307-WA0002

IMG-20160307-WA0004

IMG-20160307-WA0003

IMG-20160307-WA0001

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print