បុរសជនជាតិអង់គ្លេសវ័យក្មេងម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់ វ៉ាយរិវើ សង្ស័យប្រើគ្រឿងញៀនជ្រុល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ ដែលគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនជ្រុល បណ្ដាលឲ្យគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ វ៉ាយរិវើ នោះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចម្រុះខណ្ឌដូនពេញ ចុះទៅត្រួតពិនិត្យភ្លាមៗ ប៉ុន្តែមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ។

ករណីមនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ វ៉ាយរិវើ ទីតាំងលេខ111 បន្ទប់លេខ204 ជាន់ទី2 ផ្លូវ172 កែង19 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ Brown Sean Gorski ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិិខិតឆ្លងដែនលេខ៥១៤៣៥៩១៣៩ ស្នាក់នៅផ្ទះសំណាក់ខាងលើ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ (ជនជាតិអង់គ្លេស) រូបនេះបានជួលបន្ទប់ផ្ទះសំណាក់ខាងលើនៅ ដោយចេញចូលបន្ទប់ជាធម្មតាប៉ុន្តែថ្ងៃកេីតហេតុខាងលើ បុគ្គលិកផ្ទះសំណាក់បានឡើងទៅបោកសំអាតនៅបន្ទប់ជនរងគ្រោះដូចសព្វដង ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងដេកនៅលើគ្រែមិនទាន់ភ្ញាក់ ដោយមានការឆ្ងល់ក៏ដើរទៅមើលនិងហៅតែមិនមានការឆ្លើយតបហើយមិនកំរើកទៀតនោះ ទើបដឹងថាជនរងគ្រោះដេកស្លាប់បាត់ទៅហើយ រួចក៏រាយកាណ៌ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនបរទេសស្លាប់នេះ ភាគច្រើនដោយសារតែការប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់នោះលើសកំរិតទើបបណ្តាលឲ្យគាំងបេះដូងស្លាប់បន្តបន្ទាប់ដូច្នេះ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យនិងកោសល្យវិច្ច័យ ទេីបបញ្ជាក់ថាជនជាតិអង់គ្លេសដេកស្លាប់នេះគឺដោយសារគាំងបេះដូង ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ក្លាស្សេនៅមន្ទីរពេទ្យរុស្សីុផងដែរ ៕

20160306221343

20160306221333

20160306221338

20160306221337

20160306221332

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print