ភ្នំពេញ, បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បញ្ជាក់អោយដឹង នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (កម្រិតហានិភ័យ ) ខណះអ្នកជំងឺកូវីដ១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងនោះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19🙏 សូមពាក់ម៉ាស់ រក្សារគម្លាត លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅមន្ទីរសំរាកព្យបាល ពៅ សុខាត់ ដែលមានទីតាំងនៅផ្ទះលេខ ១ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (កម្រិតហានិភ័យ )
ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានជូនម្ដាយរបស់ខ្លួន ទៅទទួលសេវានៅទីតាំងខាងលើ នៅវេលាម៉ោង ៨៖២០ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌 ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌 មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ, សិលា