អាជ្ញាធរ​ខណ្ឌដូនពេញ​៖​ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់

ចែករំលែក៖

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃ​អាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា​៖​ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់​ នេះជាសារមួយដេីម្បីឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ដែលកំពុង​រាលត្បាត​ជាសកល។

លោក ម៉ុក ច័ន្ទករុណា បានបញ្ជាក់ថា​ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ​ ចន្លោះម៉ោង០៧​ និង០០នាទីព្រឹក​ រហូត​ដល់ម៉ោង១១​និង​០០នាទីព្រឹក​ថ្ងៃ​ដដែល​ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក ដឹកនាំកម្លាំងចម្រុះមួយក្រុមបានចុះពង្រឹងគោលដៅបិទខ្ទប់ ចាប់ពីចំណុចមហាវិថីព្រះសីហុនកែងផ្លូវលេខ៦៣ មកទល់មហាវិថីព្រះមុន្នីវង្ស និងកំណាត់បណ្តោយមហាវិថីព្រះមុន្នីវង្ស ចាប់ពីចំណុចមហាវិថីព្រះសីហនុកែងមហាវិថីព្រះមុន្នីវង្ស មកទល់ស្តុបហ្សាលដឺហ្គោល ទៅតាមសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន ។​ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណា ម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល លេខ៤៩សសរ.ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។

គួរបញ្ជាក់ថា​ ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិ សេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើងផ្ទុយពីវិធានការរបស់រាជរដ្ឋាភិ បាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print