អាជ្ញាធរ​ខេត្តព្រះសីហនុ៖​ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៧៥នាក់ថ្មីបន្ថែមទៀត ក្នុងនោះ៧១នាក់ជាអាជីវករផ្សារលើ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៥នាក់បន្ថែមទៀត ក្នុងនោះ៧១នាក់ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ សូមអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។

គួរបញ្ជាក់ថា​ រដ្ឋបាលខេត្តព្រះសីហនុ ដេីម្បីទប់ស្កាត់នៃការរីករាលដាលការឆ្លងកូវីដ១៩​ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ។ ដោយ​តម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក។

ជាក់ស្ដែង​នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហាញអត្តសញ្ញាអ្នកជំងឺកូវីដ១៩ ទាំង៧៥នាក់នោះមានដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print