អតីត​ម្ចាស់​សង្វៀន​បញ្ជល់មាន់នៅស្រុកស្ទឹងត្រង់​ ​ប្រើកាំភ្លេីងខ្លីបាញ់​ទៅ​លើ​គូទំនាស់​ក្នុង​វង់​ផឹកស៊ី បណ្ដាល​ឲ្យ​រង​របួសជេីង​រួច​គេចខ្លួន​បាត់

ចែករំលែក៖

ខេត្តកំពង់ចាម៖ បេីយោង​តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានលួចបង្ហេីបប្រាប់ថា​ ករណីជន​បង្ក (​អតីត​ម្ចាស់​សង្វៀន​បញ្ជល់មាន់​) ដែល​ស្រវឹងស្រា​ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ បាញ់​ទៅ​លើ​គូទំនាស់​នៅ​ក្នុង​វង់​ផឹកស៊ី បណ្ដាល​ឲ្យ​រង​របួស​មួយ​គ្រាប់​ត្រង់​ជើង​ខាងស្ដាំ នៅ​ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម​ កាលពីប៉ុន្មានថ្ងៃមុននោះ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨ មេ​សា ២០២១ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួនជនដៃដល់បាន​នៅឡើយនោះ​ទេ​។

បេីតាមប្រភពព័ត៍មាន​ពីសមត្ថកិច្ច​មូលដ្ឋាន​ ក៏បានឲ្យដឹងដែរថា​ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​បាញ់​ដោយ​អាវុធ​ខ្លី​បណ្តាល​ឱ្យ​រង​របួស​) បានកេីតឡេីង​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​កោះ​ស្វា ស្ថិត​នៅ​ក្នុងភូមិ​បិត​ធ្នូ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម។ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្ពង់​សាខា​ចាស់ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ដោយ​មាន​ស្ថានភាព​ស្រវឹងស្រា ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​យក​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អេ​ល យ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​តិ៍​៧ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ចំនួន​០១​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ចំ​ក្បាលជង្គង់​ខាងស្តាំ​ចំនួន​១​កន្លែង (​មូលហេតុ​មាន​ទំនាស់​ពា​ក្ស​សំដី​) ។

ប្រភពដដែល​ បន្ត​ថា បន្ទាប់​ពី​បាញ់ប្រហារ​លើ​ជន​រង​គ្រោះ​រួច​មក ជន​បង្ក​ដែល​ប្រដាប់​ដោយ​អាវុធ​ខ្លី​នោះ​ ក៏​បាន​គេចខ្លួន​បាត់​ចេញពី​កន្លែង​ផឹកស៊ី​បាត់តែ​ម្តង។ ចំណែក​ជនរងគ្រោះ​​ក៏​មាន​មិត្ត​ភ​ក្កិ​បាន​យក​រថយន្ត​ដឹក​បញ្ជូ​មក​សង្គ្រោះ​នៅ​មន្ទីរ​ខេត្តកំពង់ចាម នឹង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​មុខរបួស​រួចរាល់ ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។

ក្រោយ​ពី​កើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្វែងរក​តាម​ចាប់ខ្លួន​ជន​ដៃដល់ តែ​ជន​នោះ​បាន​រត់គេច​ខ្លួន​ចេញពី​មូលដ្ឋាន​បាត់​ទៅ​ហើយ​។​ បន្ថែមពីនេះ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ក៏​បានលួចបង្ហេីបប្រាប់ថា​ ជន​ដៃដល់​ឈ្មោះ​ ​រ៉ា​ន់ មាន​កៅស៊ូ​ជា​ច្រើន​ហិ​កតា ហើយ​ចំពោះ​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​នោះ មិនដឹង​ថា​ជន​នេះ​បាន​ពី​ណា​មក​ទេ ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ក៏​រត់គេច​ខ្លួន យក​ទាំង​អាវុធ​ទៅ​ជាមួយ​ផង​ដែរ​។

គួរបញ្ជាក់ថា​ ទាក់ទិននឹងបញ្ហានេះដែរ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានកសាងសំណុំរឿង​​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ស្រាវជ្រាវ និង​អង្កេត​បន្ត​ទៀត​ នឹងស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ដោយ​៖សហការី​

...

រូបភាព​៖ជនរងគ្រោះ​ រងរបួស​ជេីងត្រូវនឹងគ្រាប់កាំភ្លេីង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print