​ប្រជា​ការពារ​ភូមិម្នាក់​៖ ចូលក្នុង​ព្រៃអារដើមឈើម្នាក់ឯង​ បាត់​ខ្លួន​អស់​៣​យប់​៣​ថ្ងៃ ពេលប្រទះឃេីញត្រូវដើមឈើ​​ធំ​មួយដេីមរលំ​សង្កត់​ពីលើ​រងរបួសធ្ងន់

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖ ដោយសារ​តែ​ជីវភាព​គ្រួសារ​បុរស​ម្នាក់​ ដែល​ជា​ប្រជា​ការពារ​ភូមិ ខណៈដែល​រូបគាត់​​បានចូលទៅក្នុងព្រៃជ្រៅ​ នឹងឡើង​ទៅ​អារ​ដើមឈើមួយដេីមធំ លុះ​គេច​មិន​ទាន់ ក៏​ត្រូវ​រលំ​សង្កត់ជាប់​ម្នាក់ឯង បណ្ដាលឲ្យរង​របួសយ៉ាង​​ធ្ងន់ធ្ងរ​ បន្ទាប់​ពីបាត់ខ្លួនពីផ្ទះអស់​យៈពេល​៣​យប់​៣​ថ្ងៃ។​ ក្រោយមកប្រពន្ធជនរងគ្រោះមិនឃេីញត្រលប់ទៅផ្ទះ​ ក៏ពឹង​អ្នក​ភូមិ​ឲ្យ​ជួយដើរ​រក ក៏​ប្រទះ​​ឃើញ​នៅ​លើ​ភ្នំ​ត្រប់តែម្តង​។ ភ្លាមនោះ​​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ដែល​បានឃើញហេតុការណ៍នេះ​ ក៏​ប្រញាប់​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​​ជា​អកុសលដោយសារ​​ស្ថានភាព​​របួស​ធ្ងន់ធ្ងរ​ពេក នៅវេលា​ម៉ោង១២រំលង​អធ្រាត្រ​​ឈានចូលថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១នេះ ជន​រង​គ្រោះ​បាន​ស្លាប់​​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ​។

បេីតាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមាន​ឈ្មោះ ជិន ម៉ា​លី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ មានកូន​៣​នាក់​ក្នុង​បន្ទុក រស់នៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

មន្រ្តីដដែល​ បន្តថា​ មុន​ពេល​កើតហេតុ ​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើបាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ​ត្រប់ តែ​ម្នាក់ឯង ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​អារឈើ​យក​សង់ផ្ទះ​ស្នាក់​នៅ​ជួបជុំ​ប្រពន្ធ​កូន លុះ​ចេញ​ទៅ​តាំងពី​ព្រឹក​ព្រលឹ​ម រហូត​ដល់​ពេល​ល្ងាច ក៏​បាត់​ខ្លួន ដោយ​មិនឃើញ​ត្រឡប់​មក​វិញ ទើប​នាំ​គ្នា​ទូរស័ព្ទ​ទៅ​សួរនាំ​ជន​រង​គ្រោះ ​​ដោយទូរស័ព្ទ​​ចូល​ដែរ តែ​គ្មាន​អ្នក​ទទួល ព្រោះ​ជន​រង​គ្រោះ​ទុក​ទូរស័ព្ទ​នៅ​ឆ្ងាយ​ពី​ខ្លួន ។

ប្រភពដដែល​ បានបន្ថែមទៀតថា​ ដោយ​មិន​អស់ចិត្ត ប្រពន្ធ​ជន​រង​គ្រោះ​ចេះ​តែ​ទាក់ទងប្តី​​ម្តង​ហើយ​ម្តងទៀត រាប់​សិប​ដង នៅ​តែ​គ្មាន​អ្នក​ទទួល ទើប​ធ្វើ​ឱ្យ​ម្នាក់​ៗមានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ ​រហូត​ដល់​ទូរស័ព្ទ​ជន​រង​គ្រោះ​អស់​​ថ្ម​ ក៏​ទាក់ទង​លែង​ចូល ទើប​ប្រពន្ធជនរងគ្រោះ​ក៏​ទៅ​ពឹងពាក់​អ្នក​ភូមិ ឱ្យ​ជួយ​ដើរ​រក​នៅ​លើ​ភ្នំ អស់​រយ​:​ពេល​បី​ថ្ងៃ គឺ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ទើប​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ក៏​ប្រ​ទះ​ឃើញ​ដើមឈើ​១​ដើម​ធំ សង្កត់ពីលើ​ចំពាក់​កណ្តាល​ខ្លួន គួរ​ឱ្យ​អាសូរ​ជា​ពន់ពេក ។ ភ្លាម​ៗ នោះ អ្នក​ភូមិ​ប្រញាប់​សែង​ជន​រង​គ្រោះ​ចេញពី​ក្នុង​ព្រៃ​ជ្រៅ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោ​យ​សារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយ​សម្រាក​ព្យាបាល​នៅ​ទីនោះ បាន​ត្រឹមតែ​រយ​:​ពេល​២​ថ្ងៃ ក៏​បា​នស្លាប់​​តែ​ម្តង ។

បច្ចុប្បន្ន​ សាកសព​បុរសរង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ប្រគល់ឲ្យក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​យក​ទៅ​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ដោយ​៖សហការី​

...

រូបភាព​៖ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ងរ​ ពេលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកចំនួន២ថ្ងៃ​ បានស្លាប់តែម្តង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print