អភិបាលរាជធានីភ្នំពេញ ត្រៀមរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ

ចែករំលែក៖

ភ្នំពេញ, អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មមាញឹកការងារបំផុត ដោយគ្មានគិតយប់ថ្ងៃ ភ្លៀងធ្លាក់, គឺលោកដឹកនាំបញ្ជាជម្រុញអោយគណ:បញ្ជាការឯកភាពទាំង១៤ខណ្ឌ និង សង្កាត់-ប៉ុស្តិទាំង១០៥ យកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋ ការបិទខ្ទប់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងចុះតាមបណ្តាខណ្ឌ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលស្ថិតនៅតំបន់បិទខ្ទប់ នឹងមានហានិភ័យខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា,នាល្ងាចថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ ២០២១នេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបានថ្លែងថា, ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ទុកជូនបងប្អូនអ្នកផ្ទុកមេរោគសម្រាកនិងព្យាបាល និងជូនពរបងប្អូនអ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាល និងអ្នកកើតទាំងអស់ ឆាប់ជាសះស្បើយ និងសុខភាពល្អគ្រប់ៗគ្នា។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦២៤នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ៤៨នាក់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print