ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចនេះតែម្តង !

ចែករំលែក៖

ភ្នំពេញ, ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចអោយដឹងថា , បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ បន្ទាប់ពីផ្គើនការហាមឃាត់ គ្រាជំងឺកូវីដ-១៩ កំពុងរាតត្បាតដ៏កាចសាហាវ។

សូមជម្រាបថា, នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកសុីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដេីម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយគ្មានលើកលែង ខណ:ធ្វើអោយអាជ្ញាធរ សមត្ថកិច្ច វិលមុខដោយសារពួក គ្មានគិតពីគ្រោះថ្នាក់នេះ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print