នគរបាលខេត្តកំពត បង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន១១នាក់ ដែលកំពុងលួចធ្វើដំណើរឆ្លងខេត្ត មករាជធានីភ្នំពេញ ដោយបន្លំជិះក្នុងឡានដឹកទំនិញ

ចែករំលែក៖

ខេត្ត​កំពត​៖ ជនជាតិចិន១១នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច​ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបេីកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនពួកគេយកមកចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគររបាលខេត្តកំពត​ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា កម្លាំងប្រចាំការនៅគោលព្រំប្រទល់ខេត្តរបស់លោក បានធ្វើការឃាត់រថយន្តមួយគ្រឿង នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១១នាក់ ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។​ ចំណែក​វត្ថុ​តាងដកហូតបាន៖ រថយន្ដមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខភំ្នពេញ2AH-0465។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ។

គួរបញ្ជាក់ថា​ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីស្រាវជ្រាវតាមខ្លួនមេក្លោងបន្ដទៀតយកមកដាក់ទោសតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print