ដើម្បីសេចក្តីសុខប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់នៅក្រុងតាខ្មៅ នគរបាលសុខចិត្តបើកម៉ូតូភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដានូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣ការពារ ៣កុំ

ចែករំលែក៖

ខេត្តកណ្ដាល, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំម៉ូតូចំនួន០៥គ្រឿង ដោយភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” និង “៣កុំ” ដើម្បីផ្សព្វផ្សាយតាមភូមិ-ឃុំ-សង្កាត់ ក្នុងក្រុងតាខ្មៅ នូវសេចក្តីសម្រេច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃរសៀលថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​ ៤៣១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៣១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី១៩ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៤៣១នាក់​ (សហគមន៍ទាំង ៤២៩នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៣១នាក់​ក្នុង​នោះ​រួម​មាន​៖

– ករណីឆ្លងសហគមន៍ ៤២៩ នាក់
– អ្នកដំណើរពីបរទេស ០២ នាក់

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៧៤៤៤ នាក់
– អ្នកជាសះស្បើយ= ២៥៥៥ នាក់
– អ្នកកំពុងព្យាបាល= ៤៨៣៥ នាក់
– អ្នកស្លាប់= ៤៩ នាក់។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ធ្លាប់បានលើកឡើងដោយក្តីអង្វរប្រជាពលរដ្ឋថា, #សូមអង្វរដល់បងប្អូនមួយចំនួនគួរណាស់ស្រលាញ់ជីវិតខ្លួនផង
#ពួកយើងខ្ញុំដែលជាកម្លាំងជួរមុខខិតខំការពារបងប្អូនគ្មានពេលសម្រាក ចុះគ្រាន់តែស្នើសុំឲ្យបងប្អូនកុំចេញពីផ្ទះត្រឹមរយៈពេល១៤ថ្ងៃសោះ ហេតុអីក៏ធ្វើមិនបាន? ,៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print