សេចក្តីជូនដំណឹង៖ ស្តីពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធនធានទឹក និងឧតុនិយម

ចែករំលែក៖

ភ្នំពេញ, យោងតាមសេចក្តីជូនដំណឹងលេខ ០៩៥/២១ គ.វ.ក-១៩ ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការចាក់ រាំក់សាំងកូវីដ-១៩ ដួសទី២. ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត រាជធានីភ្នំភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំង កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

អនុគណ:កម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងធនធានទឹក និង ឧតុនិយម សូមជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ទាំងអស់ជ្រាបថា ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលទទួលបានការចាក់វាក់សាំង ស៊ីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ ដួសទី១ រួច ចាប់ពីថ្ងៃទី០៦ ដល់ ០៩ ខែ មេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សូមអញ្ជើញទៅទទួលការចាក់រា៉ក់សាំងស៊ីណូក់ (Srovac) បង្ការជំងឺកូវីដ-១៩ ដួសទី២ នៅតាមបណ្ដាខណ្ឌនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់នៅក្នុងសេចក្ដីជូនដំណឹងលេខ ០៩៥/២១.គ.វ.ក-១៩ ចុះថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ របស់ គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទក្រសួងទាំងអស់ មេត្តាជ្រាប និងអនុវត្តតាម សេចក្តីជូនដំណឹងខាងលើ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print