ភ្នំពេញ, សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ប្រសិនបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ សូមបងប្អូនជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម https://t.me/foodsupport តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)” ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី៖
១.ស្ថានភាពមុខរបរ
២.ស្ថានភាពគ្រួសារ
៣.មូលហេតុដែលនាំឲ្យខ្វះស្បៀង ( ជីវភាពខ្វះខាត ឬ មិនអាចចេញក្រៅទិញស្បៀងបាន)។
៤.ទីតាំងស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័ណ្ឌ…..
៥.លេខទំនាក់ទំនង………………. ។
សូមអធ្យាស្រ័យ និងសូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា ក្រុមការងារ “គ.ប.ខ.” នឹងទទួលដោះស្រាយតែសំណូមពររបស់បងប្អូនណាដែលពិតជាកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូវម្ហូបអាហារប្រចាំថ្ងៃចាំបាច់បន្ទាន់នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះតែប៉ុណ្ណោះ!
ដោយ, សិលា