អភិបាលខេត្តបន្ទាយមានជ័យ និងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រ ក្រុងប៉ោយប៉ែត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអមដំណើរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងវរព្រំដែនឈរជើងនៅទីតាំងនោះ វរការពារព្រំដែនគោក ៨៩១ និង៩១១។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់ បទបញ្ជាបន្ថែមដល់កម្លាំងចម្រុះ ទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីការអញ្ជើញពិនិត្យមើលភូមិសាស្ត្រព្រំដែន លោក អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយឧបត្ថម្ភ ជូនដល់កងកម្លាំងទាំង៣ប្រភេទ ដែលបានកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត មានចំនួន៦ អង្គភាព។

ក្នុងឱកាសនោះដែរ លោកមេបញ្ជការ កងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ជាពិសេសចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print