ខេត្តបន្ទាយមានជ័យ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៣៧ខ្នង និងសាលារៀនចំនួន០៣ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ នៅលើ០៦ភូមិ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
មន្រ្តីនគរបាលក្រុងសិរីសោភ័ណឲ្យដឹងថាខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋកើតឡើងនៅរសៀលថ្ងៃទី២១ខែមេសា លើ០៦ភូមិក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណរួមមាន ១នៅភូមិគាប ផ្ទះ ១ខ្នង ខូចខាត ស័ង្កសី ចំនួន ៨សន្លឹក២-ភូមិទំនប់ជ្រៃផ្ទះ ៣ខ្នង ខូចខាត ស័ង្កសី ចំនួន ៩សន្លឹក ក្បឿង ១២សន្លឹក៣-ភូមិទឹកថ្លា ផ្ទះ ០៦ខ្នង និងសាលារៀន១ខ្នង ខូច
ខាត ស័ង្កសី ចំនួន ៩៤សន្លឹក ហ្វីប្រូ ៣សន្លឹក និង ផ្លាន ១៧ដើម។ ៤-ភូមិភ្នំបាក់: ផ្ទះ ០៤ខ្នង និងសាលារៀន ០២ខ្នង ខូចខាត ស័ង្កសី ចំនួន ៥៤សន្លឹក ហ្វីប្រូ ១៨សន្លឹក ព្រំ ៣សន្លឹក និងផ្លាន ១១ដើម។ ៥-ភូមិដីឡូតិ៍: ផ្ទះ ០២ខ្នង ខូចខាត ហ្វីប្រូចំនួន ១៨សន្លឹក ៦-ភូមិបាណយ: ផ្ទះ ២១ខ្នង ខូចខាត ស័ង្កសី ចំនួន ២៣៤សន្លឹក ផ្លាន៧៨ដើម។
មន្ត្រីនគរបាលប្រាប់ថាខ្យល់កន្រ្តាក់ដែលបង្កផលប៉ះពាល់សរុបចំនួន ៤០ខ្នង ក្នុងនោះ ផ្ទះចំនួន ៣៧ខ្នងផ្ទះ និងសាលារៀនចំនួន ០៣ខ្នង: ស័ង្កសីចំនួន ៤៣៧សន្លឹក ហ្វីប្រូចំនួន ២២សន្លឹក ព្រំចំនួន ០៣សន្លឹក ក្បឿង ចំនួន ១២សន្លឹក ផ្លានចំនួន ១០៦ដើម និងផ្ទោងចំនួន ០៥ដើម។
ប្រភពដដែលបានបញ្ជាក់ថាក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់មនុស្សនិងសត្វឡើយ នៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាល សហការជាមួយកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរក្នុងមូលដ្ឋាន ចុះជួយរុះរើនិងផ្តល់ស័ង្កសី ជួសជុលលំនៅឋានដល់ប្រជាពលរដ្ឋស្នាក់នៅឡើងវិញផងដែរ៕
ដោយ÷ វណ្ណា