លើកទី១នៅកម្ពុជា! មានក្រុមហ៊ុន វីរៈប៊ុនថាំ បញ្ចេញឡាន៦៤គ្រឿង ចល័តលក់គ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋនៅតំបន់ Lockdown ភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយតម្លៃសមរម្យ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រើរថយន្តដឹកជញ្ជូនរបស់ខ្លួនចំនួន៦៤គ្រឿង បើកចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ទូទាំងរាជធានីភ្នំពេញ ដែលជាតំបន់ Lockdown ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ ចាត់ទុកជាលើកទី១ដំបូងគេដែលក្រុមហ៊ុនឯកជន បានចូលរួមចំណែកជា មួយសាលារាជធានីភ្នំពេញ។

ការអនុញ្ញាតឲ្យក្រុមហ៊ុន «វីវៈប៊ុនថាំ» ប្រើរថយន្តចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ក្នុងតម្លៃសមរម្យនេះ ដោយសារដើម្បីជួយប្រជាពលរដ្ឋ មិនឲ្យពិបាកធ្វើដំណើរទៅផ្សារ ក្នុងការកាត់បន្ថយហានីភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
រថយន្តចល័តចាប់ផ្តើមលក់ពីថ្ងៃទី២២ ខែមេសានេះតទៅ បងប្អូនអាចតាមដាន Facebook របស់ក្រុមហ៊ុន ដើម្បីដឹងពីពេលវេលានៃការលក់
https://www.facebook.com/VirakBunthamExpress/
សូមជម្រាបថា កម្ពុជាកម្ពុជាជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ មូលហេតុនេះធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទី ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
សូមជម្រាបជូនថា, តាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រើរថយន្តដឹកជញ្ជូនរបស់ខ្លួនចំនួន៦៤គ្រឿង បើកចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ទូទាំងរាជធានីភ្នំពេញ ដែលជាតំបន់ Lockdown ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ជាមធ្យោបាយបាយមួយសម្រួលដល់ប្រជាពលរដ្ឋមិនចាំបាច់ចាកចេញពីកន្លែងហាមឃាត់ គម្លាតសង្គមបានល្អ ការលក់មានអនាម័យ អនុវត្តតាមវិធានសុខាភិបាល៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print