រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ភូមិ១,២,៣, ៤, ៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ​​បេី​យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ភូមិចំនួន៥​ ជាតំបន់ក្រហម ដោយហាមផ្តាច់មិនឱ្យមានការចេញពីផ្ទះ បន្ទាប់ពីទាំងនេះផ្ទុះការឆ្លងខ្លាំងនៃជំងឺកូវីដ១៩។​ នេះ​បេី​យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ​

នៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ​ បានចេញនៅយប់ថ្ងៃព្រហស្បតិ៍ទី២២​ ខែមេសា​ ឆ្នាំ​២០២១​ ដោយ​អាជ្ញាធរ​ខេត្ត​ សម្រេច​ដាក់​ ភូមិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម។​ ដោយក្នុងសេចក្តីសម្រេចនេះ បានហាមប្រជាពលរដ្ឋមិនឲ្យចាកចេញពីលំនៅឋាន រឺ ទីសំណាក់បច្ចុប្បន្ន រួមទាំងការមិនអុនញ្ញាតមានការធ្វើសកម្មភាពហាត់ប្រាណនៅខាងក្រៅលំនៅឋាន លើកលែងតែការធ្វើដំណើរមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ រឺចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុង (តំបន់ក្រហម) តាមការកំណត់និងអនុញ្ញាតរបស់សមត្ថកិច្ច។

គួររម្លឹកថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ រដ្ឋបាលខេត្ត​ បានបន្តផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ​ រយៈពេល ៤ថ្ងៃ បន្ថែមទៀត(ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)​ ដើម្បីទុកពេលឱ្យអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគទាំងអស់​ បានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគវីដ-១៩ លើកទី២ ដល់មន្ត្រីសុខាភិបាល។

បន្ទាប់ពីបានផ្តល់វត្ថុសំណាកលើកទី១ រយៈពេល ៥ថ្ងៃ ហើយត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្ត ទើបអាចអនុញ្ញាតឱ្យចូលលក់ដូរវិញបាន៕ដោយ​៖ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print