រាជរដ្ឋាភិបាល៖​ សម្រេច​ផ្តល់ដីទំហំជាង​ ២ហិកតា ឲ្យអាជ្ញាធរខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​តាកែវ​៖​ រាជរដ្ឋាភិបាល យល់ព្រមផ្តល់ដី ១កន្លែង ទំហំ២ហិកតា ៣០៣៣ ម៉ែត្រការ៉េ ក្នុងភូមិតាស្រែង ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។​ នេះបើ​យោង​តាម​លិខិត​របស់ទីស្ដីការគណៈរដ្ឋមន្រ្តី​ បានចេញនៅថ្ងៃ​ព្រហស្បតិ៍​ទី​២២​ ខែមេសា​ ឆ្នាំ​២០២១។

ជាមួយគ្នានេះ​ នៅព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ក្រោយរកឃើញនៅស្រុកបាទី ហើយពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកបាទីរួចហើយ។​ ខណៈ​ អ្នកផ្ទុកជំងឺកូវីដ៤នាក់ គឺត្រូវរកឃើញនៅក្នុងឃុំ៤របស់ស្រុកបាទី រួមមាន៖ ឃុំក្រាំងធ្នង់ ដែលអាជ្ញាធរបានបិទខ្ទប់ភូមិមួយកាលពីម្សិលមិញ ឃុំកណ្ដឹង ឃុំពត់ស និងឃុំត្រពាំងសាប។

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី​ មានដូចខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print