អភិបាល​ខេត្តព្រះសីហនុ៖ បញ្ចប់ការធ្វើចត្តាឡីស័កអគារស្នាក់នៅ និងកាស៉ីណូ អាត្លង់ទិចទីក្រុងកំសាន្ដ ក្រោយគ្មានមានអ្នកឆ្លងជំងឺកូវីដ១៩

ចែករំលែក៖

ខេត្ត​ព្រះ​សីហនុ​៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់ជាមណ្ឌលចត្ដាឡីស័ក ចំពោះអគារស្នាក់នៅ និងកាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាក់ស្ដែង​នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយបញ្ចប់ចត្តាឡីស័ក ម្ចាស់កាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា​ ចំពោះ​ការសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះ គឺដោយសារតែមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះបន្ដទៀត ក្រោយផ្អាកបណ្ដោះអាសន្នមួយរយៈពេលកន្លងទៅ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print