អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុក ពិនិត្យ មើលកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ម៉ាស្ទ័រ & ហ្វ្រែង ខេមបូឌា ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ទាំងយប់

ចែករំលែក៖

ខេត្តកណ្ដាល : នៅវេលាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមទាំងលោក នៃ ចារី និង លោក គីម រិទ្ធី អភិបាលរងខេត្ត បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុក ត្រួតពិនិត្យទីកន្លែងសម្រាក របស់បងប្អូន កម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ម៉ាស្ទ័រ & ហ្វ្រែង ខេមបូឌា ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ដែលមានជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រៀមនឹងយកសំណាក នៅព្រឹកថ្ងៃស្អែកជាបន្តទៀត រួចដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងទីតាំងរោងចក្រនេះតែម្តង រីឯអ្នកវិជ្ជមានត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាលនៅមណ្ឌលពាណិជ្ជកម្មជីង យ៊ុន ស្ថិតនៅភូមិព្រែកសិង្គ ស្រុកកោះធំ ខេត្តកណ្តាល។

សូមបងប្អូនជនរួមជាតិ មេត្តាអនុវត្តតាមវិធានសុខាភិបាល និងវិធានការរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ ខណៈជំងឺកូវីដ19 កំពុងតែរាតត្បាតលក្ខណៈទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួន ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អាជ្ញាធរ សមត្ថកិច្ចគ្រប់ស្ថាប័ន ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល កំពុងតែមមាញឹកជួយដល់ប្រជាពលរដ្ឋ ជាមួយនឹងការណែនាំពន្យល់ ដើម្បីឱ្យបងប្អូន ចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print