សិង្ហបុរី-ហុងកុង​៖ នឹងសហការគ្នាអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នា​ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមប្រភពពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានបញ្ជាក់ថា​ ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង​ បានព្រមព្រៀងគ្នាយក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ខាងមុខនេះ​ ជាកាលបរិច្ឆេទ ចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរ «ដោយពុំចាំបាច់តម្រូវ ឱ្យធ្វើចត្តាឡីស័ក ឬ ត្រាវែល បាបប៊ល (Travel Bubble)» រវាងភាគីទាំង២។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១​ ដោយដកស្រង់ពីក្រសួងដឹកជញ្ជូនសិង្ហបុរី​ បាននិយាយថា​ ទីក្រុងហុងកុង និងប្រទេសសិង្ហបុរី​ បានត្រួតពិនិត្យឡើងវិញ លើការរៀបចំទាំងឡាយ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើកិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងលក្ខខណ្ឌតឹងរ៉ឹង សម្រាប់អនុវត្តគោលការណ៍ធ្វើដំណើរ Travel Bubble ឡើងវិញ និងតម្រូវឱ្យផ្អាកគោលការណ៍នេះ នៅក្នុងករណីដែលការឆ្លង COVID-19 ជាសហគមន៍ផ្ទុះឡើងជាថ្មី។

សូមជម្រាបថា ការអនុវត្តគោលការណ៍ Travel Bubble ដំបូងឡើយត្រូវចាប់អនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែវាត្រូវផ្អាកដោយសារការកើនឡើងករណីឆ្លង COVID-19 នៅក្នុងទីក្រុងហុងកុង។

ដោយឡែក​ ចំពោះ​ការសម្រេចចិត្តដំណើការគោលការណ៍នេះឡើងវិញ ធ្វើឡើងបន្ទាប់ពីករណីឆ្លងក្នុងទីក្រុងហុងកុង និងសិង្ហបុរីមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈពួកគេកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print