អង្គការសុខភាពពិភពលោកថា កម្ពុជានៅតែសង្ឃឹម បើទោះបីជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ

ចែករំលែក៖

ភ្នំពេញ, នៅទូទាំងសកលោក ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្ដាហ៍បានកើនឡើងជិតទ្វេរដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា ដោយក្នុងនោះរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ

ទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា, វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញបាន។

“យើងដឹងថា, យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុង មួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព។”
ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួនបី ដើម្បីអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះប្រកបដោយប្រសិទ្ធភាព ទីមួយគឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការបាន។
ហើយទីពីរសង្គមទាំងមូលត្រូវតែចូលរួម និងទីបីពលរដ្ឋគ្រប់គ្នា….. ត្រូវប្រកាន់ខ្ជាប់ អនុវត្តតាមវិធានការសុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “នៅពេលដែលសមាសធាតុទាំងអស់នេះ រួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ យើងបានមើលឃើញការដឹកនាំដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកជាច្រើន គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គី
ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ រវាងស្ថាប័នរដ្ឋ វិស័យឯកជន មិនទាន់គ្រប់គ្រាន់ទេ
និងពលរដ្ឋគ្រប់ៗរូប។
ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។”
ជំងឺកូវីដ-១៩មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ។
ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេតែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានការផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍បន្ថែមថា“គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព
និងសេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់ដូចជាពេលបច្ចុប្បន្ននេះទ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការ ផ្ទុះឡើង
នៃជំងឺវីរុសកូវីដ-១៩នេះ។”
វីរុសកូវីដ-១៩រាលដាលងាយបំផុតនៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងកន្លែងបិទជិតដែលមានមនុស្សនៅជិតៗគ្នា នៅកម្ពុជា កន្លែងទាំងនេះ មានដូចជានៅក្លឹបរាតី្រ កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងផ្សារ រួមទាំងនៅតាមអាជីវកម្មតូចៗ ការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ។
លោកស្រីវេជ្ជបណ្ឌិត លី អែឡាន មានប្រសាសន៍ថា “ការផ្ទុះឡើងនូវជំងឺនាពេលបច្ចុប្បន្ននៅតាមរោងចក្រ និងផ្សារនានា
ជាសារមួយដ៏គួរឲ្យឈឺចាប់ដែលរំលឹកប្រាប់យើងអំពីសារៈសំខាន់នៃការដាក់ចេញនិងអនុវត្តវិធានការក្នុងការកាត់បន្ថយហានិភ័យឲ្យបានមុនពេលដែលមានការផ្ទុះណាមួយកើតឡើងដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ។”ភស្តុតាងដែលមាននៅទូទាំងសកលោកបានបង្ហាញថាការផ្លាស់ប្តូរការអនុវត្តវិធានការដើម្បីត្រៀមបង្ការជាមុននិងកាត់បន្ថយហានិភ័យនៃការចម្លងរោគអោយបានមុនការផ្ទុះជំងឺកើតឡើង គឺជាវិធីការពារដ៏ប្រសើរបំផុត។ វិធីការការពារទាំងនេះ អាចបញ្ឈប់វីរុសពីការរីករាលកាន់តែខ្លាំងនិងលែងត្រួតត្រាបាន។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ជាឧទាហរណ៍ នៅកម្ពុជា វិស័យកាត់ដេរវាយនភណ្ឌ ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា វិស័យឧស្សាហកម្មនេះ អាចការពារខ្លួនឯង និងកម្មករ-និយោជិតពីជំងឺកូវីដ-១៩បាន តាមរយៈការត្រៀមបង្ការជាបន្ទាន់ទុកជាមុន ដោយសកម្ម មុនពេលមានហេតុការនៃការផ្ទុះឡើងនៃជំងឺណាមួយកើតឡើង។
រោងច្រកសហគ្រាសដែលមានសុវត្ថិភាពជាងពេលបច្ចុប្បន្ននេះ មានន័យស្មើនឹងមានសេដ្ឋកិច្ចមួយដែលមានសុវត្ថិភាពជាងពេលនេះដែរ។”
ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង អាចដាក់ចេញនូវវិធានការដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដូចជារៀបចំឲ្យមានការវាស់កម្តៅ រៀបចំកន្លែងធ្វើការដើម្បីឲ្យមានការរក្សាគម្លាតពីគ្នា ធានាឲ្យមានកន្លែងលាងសម្អាតដៃគ្រប់គ្រាន់ និងរៀបចំឲ្យមានពេលសម្រាកឆ្លាស់វេនគ្នាដើម្បីចៀសវាងមនុស្សច្រើនកកកុញ។ ម្ចាស់រោងចក្រ
និងអ្នកគ្រប់គ្រង ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺ
ដើម្បីទប់ស្កាត់ឲ្យបានឆាប់រហ័សតាមរយៈការតាមរកអ្នកប៉ះពាល់ និងដាក់អ្នកដែលសង្ស័យថាបានឆ្លងជំងឺឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយការចម្លងបន្តគ្នា។កម្មករ-និយោជិតក៏មានតួនាទីជួយកាត់បន្ថយហានិភ័យនៃការចម្លង ដោយសម្រាកនៅផ្ទះប្រសិនបើពួកគេឈឺ ដោយចៀសវាងទៅកន្លែងមានមនុស្សកុះករ កន្លែងបិទជិត និងមានមនុស្សនៅជិតៗគា្ន តាមដែលអាចធ្វើទៅបាន ហើយត្រូវអនុវត្តការពាក់ម៉ាស់អោយបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ មានតែការរួមបញ្ចូលគ្នានូវវិធានការដោយវិស័យឧស្សាហកម្ម និងការចូលរួមអនុវត្តដោយបុគ្គលនិមួយៗគ្រប់ៗគ្នាទេ និងរក្សាគម្លាតពីគ្នា។ ទើបអាចបង្កើតជាកម្លាំងសមូហភាពខ្លាំងក្លាអាចបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩បាន។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “គ្រប់ផ្នែកផ្សេងៗទៀត មានវិស័យឯកជន ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លង។ ក៏អាចចេញវិធានការស្រដៀងៗគ្នានេះដែរ ការប្រឈមនឹងជំងឺកូវីដ-១៩ បានបង្ហាញឲ្យយើងដឹងថា ការវិនិយោគក្នុងការរៀបចំឲ្យមានកន្លែងធ្វើការប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ គឺជាការរួមចំណែកអភិវឌ្ឍ និងការពារសេដ្ឋកិច្ចរបស់ប្រទេសមួយយ៉ាងសកម្ម។”
នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះពឹងផ្អែកលើអាកប្បកិរិយារបស់បុគ្គលម្នាក់ៗ សុខភាពជាសមូហភាពរបស់យើងជាងពេលណាៗទាំងអស់។
ការសម្រេចចិត្តទ្រង់ទ្រាយតូចប្រចាំថ្ងៃ ធ្វើឡើងជាលក្ខណៈបុគ្គល ដូចជាការសម្រេចថាកន្លែងណាគួរឬមិនគួរទៅទិញទំនិញ នៅពេលណាគួរទៅធ្វើការ ហាក់ដូចជាមិនមានគ្រោះថ្នាក់ និងធំដុំអ្វីទ ប៉ុន្តែនៅពេលដែលសកម្មភាពតូចៗទាំងនេះច្រើនប្រមូលផ្ដុំគ្នាទូទាំងប្រទេស នោះវាទៅជាបណ្ដុំនៃសេចក្តីសម្រេចចិត្តដែលអាចកំណត់អំពីជោគជ័យ ឬបរាជ័យរបស់ប្រទេសមួយក្នុងការត្រួតត្រាដើម្បីបញ្ឈប់ការចម្លងនៃវីរុសមួយនេះបាន។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍បន្ថែមថា “នៅពេលដែលគ្រប់ផ្នែកនៃសង្គមមួយ រាប់ចាប់តាំងពីស្ថាប័នរដ្ឋ រហូតដល់វិស័យឯកជនផ្សេងៗ និងតាំងពីរដ្ឋបាលគ្រប់ថ្នាក់រហូតដល់បុគ្គលម្នាក់ៗ
ធ្វើការរួមគ្នាជាធ្លុងមួយដោយផ្តោតជាសំខាន់លើការគ្រប់គ្រងការ ផ្ទុះឡើងនៃជំងឺឲ្យបាននោះសមិទ្ធផលរួមទទួលបាននឹងមានទំហំធំធេង។ ដូច្នេះហើយ បុគ្គលគ្រប់រូប គ្រប់ទីកន្លែង ត្រូវតែចូលរួមចំណែកធ្វើតួនាទីរបស់ខ្លួនគ្រប់គ្នាៗ គ្រប់ដើម្បីចៀសវាងវិប្បសារីនៅថ្ងៃស្អែក។”

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print