រដ្ឋបាល​ខេត្តព្រះសីហនុ៖ បើកដំណើរឡើងវិញ​ ក្រុមចំនួន៣០ នៃភូមិ៣ នៅតំបន់ទំនប់រលក បន្ទាប់​ពី​បិទមួយរយៈដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដំណើរការលក់ដូរឡើងវិញ ចំពោះក្រុមចំនួន៣០ នៃភូមិ៣ នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

បើតាមសេចក្ដីសម្រេចរបស់​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ បានបញ្ជាក់ថា​ បើទោះបីជាអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដំណើរការអាជីវកម្មលក់នៅផ្ទះឡើងវិញ ដោយត្រូវអនុវត្តស្ដង់ដារប្រតិបត្តិមួយចំនួន សម្រាប់ការលក់ដូរបណ្ដោះអាសន្ន រួមមានដូចខាងក្រោម៖

-​ អាជីវករទាំងអស់ត្រូវមានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ចំនួន២ដង ដែលបញ្ជាក់ដោយមន្ដ្រីសុខាភិបាល

-​ បើកដំណើរការលក់ដូរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥រសៀល

– អាជីវករត្រូវរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃ

– នៅតាមផ្ទះនីមួយៗ ត្រូវមានខ្សែសុវត្ថិភាពចងព័ន្ធជុំវិញ និងមិនត្រូវអនុញ្ញាតឲ្យអ្នកទិញចូលក្នុងផ្ទះជាដាច់ខាត

– អាជីវករត្រូវបិទតារាងតម្លៃមុនទំនិញជាអក្សរធំៗ នៅមុខផ្ទះងាយស្រួលមើល ដើម្បីជៀសវាងការសួរនាំគ្នាច្រើន

– ទាំងអាជីវករ ទាំងអតិថិជនត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា

– ត្រូវរក្សាគម្លាតពីអ្នកដទៃ ដោយត្រូវប្រញាប់ប្រញាល់ទិញម្ហូបអាហារឲ្យបានលឿន និងរក្សាទុកបានច្រើនថ្ងៃ

– មិនត្រូវអនុញ្ញាតឲ្យកុមារទៅទិញទំនិញ ឬនៅកន្លែងលក់ដូរឡើយ

– ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសម្ថកិច្ចជាដាច់ខាត។

គួរបញ្ជាក់ថា​ ក្រុមចំនួន៣០ នៃភូមិ៣ តំបន់ទំនប់រលកនេះ ត្រូវបានអភិបាលខេត្ដសម្រេចបិទមួយរយៈពេលធំ ដោយសារតែការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ហើយមនុស្សជាច្រើននាក់ត្រូវបានយកសំណាកទៅពិនិត្យជាបន្ដបន្ទាប់៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print