ខេត្តបន្ទាយមានជ័យ៖ បើយោងតាមសេចក្ដីសម្រេចរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៉ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។
គួរបញ្ជាក់ថា ការសម្រេចបិទកាស៉ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកកើតជំងឺកូវីដជាបន្ដបន្ទាន់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួនផងដែរ៕ដោយ៖សហការី
...