ទំនាស់ក្នុងគ្រួសារ បុរសជាប្តីវាយម៉ែក្មេក និងប្រពន្ធ សន្លប់ស្តូក

ចែករំលែក៖

ភ្នំពេញ៖ ទំនាស់ក្រុមគ្រួសារ បុរសជាប្តីបានវាយម្តាយក្មេក និងប្រពន្ធ រហូតដល់សន្លប់ស្តូក​ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ ​ នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌេពោធិ៍សែនជ័យបន្ទាប់ពីកើតមានទំនាស់ក្នុងគ្រួសារ រកាំរកូស កើតជម្លោះ ច្រើនខែ-ឆ្នាំ បង្កហឹង្សាក្នុងគ្រួសារជារឿងៗ លែងលះគ្នាមិនទាន់ដាច់ស្រេច ។

ស្រ្តីជាប្រពន្ធមានឈ្មោះ រឿន សុផល អាយុ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានម្តាយឈ្មោះ ប៉ាវ គឹមលន អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ផ្ទះកើតហេតុ ។ចំណែកបុរសបង្កហឹង្សាក្នុងគ្រួសារ មានឈ្មោះ អូ៊ សុខា អាយុ៣៥ឆ្នាំ មុខរបរ រត់មូ៉តូឌុបផង មានស្រុកកំណើតនៅ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ។

តាមសម្តីស្រ្តីជាម្តាយក្មេក បានឲ្យដឹងថា កូនស្រីរបស់គាត់ រៀបការច្រើនឆ្នាំមកហើយ ជាមួយបុរសខាងលើ បុ៉ន្តែក្នុងរយះពេល១ឆ្នាំចុងក្រោយនេះ ដោយសារការរស់នៅ មិនចុះសម្រុងគ្នា ប្តីចិត្តឃោរឃៅ បង្កតែហឹង្សា ឥតស្រាកស្រាន្ត ។ អ្នកស្រីបន្តទៀតថា កន្លងមក ក៏ធ្លាប់ទៅធ្វើកិច្ចសន្យាផ្តាច់សង្ចាស់ នៅចំពោះមុខអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ម្តងរួចមកហើយ រហូតដល់ព្រឹកថ្ងៃទី០៩ ខែមិនា ក៏មើតទំនាស់សម្តីគ្នា មួយប្រ៉ាវបន្ទាប់ពីម្តាយក្មេក ប្រពន្ធ សួរនាំ ស្រាប់តែបុរសខាងលើ បញ្ចេញកំហឹង បង្កហឹង្សា វាយម្តាយក្មេក ប៉ោងក្បាល និងវាយទៅលើប្រពន្ធ រហូតដល់សន្លប់ស្តូក ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ម្តាយនិងកូន ត្រូវបានអ្នកជិតខាង ដឹកតាមរុឺម៉កមូ៉តូកង់បី នាំទៅសម្រាកព្យាបាល នៅគ្លីនិក ។ ចំណែកជនបង្កត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅធ្វើការសាកសួរនៅបុ៉ស្តិ៍ភ្លើងឆេះរទេះ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។ សុខាសែនជ័យ

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print