ក្រុមហ៊ុនឯកជន Cosmokurs ទទួលបានលិខិតអនុញ្ញាត្តិ ពីក្រុមហ៊ុនរដ្ឋRoscosmos ក្នុងការអភិវឌ្ឍន៍ដែនអាវកាសសម្រាប់ភ្ញៀវទេសចរណ៍។
ព័ត៌មានខាងលើត្រូវបានប្រកាសនៅក្នុងវេទិការ Inspace ធ្វើឡើងនៅទីក្រុងមូស្កូប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Cosmokurs បានឲ្យដឹងថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងដឹកអ្នកដំណើរឡើងទៅលើលំហរអាកាសក្នុងកម្ពស់180ដល់220 គីឡូម៉ែត្រ ។ ដើម្បីទៅដល់ទីនោះចំណាយពេលតែ១៥នាទីប៉ុណ្ណោះនឹងទៅដល់ ក្នុងនោះអ្នកទេសចរណ៍នឹងមានរយៈពេលពី5-6នាទីចេញទៅលំហអាកាសដែលគ្មានទំនាញផែនដី។
តាមគម្រោង យានអាវកាសទេសចរណ៍និងត្រូវហោះហើរចេញពីទីតាំងKapustin Yar ក្នុងតំបន់ Astrakhan ។
មន្ត្រីក្នុងតំបន់បានគាំទ្រដល់គម្រោងខាងលើដើម្បីទាកទាញផ្ញៀវទេសចរណ៍អាវកាស។
ស្ថានីយ៍សម្រាប់អ្នកទេសចរណ៍ស្ថិតនៅកម្រិតទាបជាងស្ថានីយ៍ស្រាវជ្រាវ ។ នៅក្នុងយាននិមួយៗអាចផ្ទុកអ្នកទេសចរណ៍បាន៦នាក់ និងអ្នកដឹកនាំម្នាក់។ តម្លៃសំបុទ្រទៅកាន់អាវកាសមានចាប់ពី 200-250ពាន់ដុល្លារសម្រាប់មនុស្សម្នាក់ៗ។
អគ្គនាយកក្រុមហ៊ុន Cosmokurs លោកPavel Pushkin បានចាប់ផ្តើមលក់សំបុត្រឲ្យអតិថជនរបស់ខ្លួន ហើយពេលនេះមានអ្នកកក់សបុត្ររហូតដល់ទៅ900នាក់ហើយ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននឹងចាប់ផ្តើមឲ្យមានជើងហោះហើរដំបូងទៅកាន់លំហអាវកាស។
អ្នកដំណើរត្រូវទៅកាន់អាវកាសយានដ្ឋានមុន៤ថ្ងៃដើម្បីហ្វឹកហាត់ត្រួតពិនិត្យសុខាភិបាល និងជ្រើសរើសសម្លៀកបំពាក់។
បុគ្គលដែលវិនិយោគលើគម្រោងខាងលើគឺជារបស់មហាសេដ្ឋីរុស្ស៊ី ប៉ុន្តែអត្តសញ្ញាណមិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ ក្នុងរយៈ៥ឆ្នាំខាងមុខអ្នកទេសចរណ៍អាចទៅកាន់តារាវិថិផែនដីបានហើយ៕